អបអរសាទរ អង្គរសង្រ្កាន្ត អង្គរសង្រ្កាន្តឆ្នាំ២០២៥ ក្រុមការងាររៀបចំកម្មវិធីអង្គរសង្រ្កាន្តបានរៀបចំខ្លួនរួចរាល់នៅលើទឹកដីអង្គរ ក្នុងការស្វាគមន៍ទាំងភ្ញៀវទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុក ដោយមានរៀបចំតុបតែងយ៉ាងស្អាតខុសប្លែកពីរាល់ឆ្នាំ។ ទិដ្ឋភាព ការរៀបចំដាក់តាំងសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តសុទ្ធតែវត្ថុយក្ស កំពុងដាក់តាំងវត្ថុផ្សេងៗ រួមមាន ចាប៉ីដងវែងយក្ស កន្ត្រងប្រហុកយក្ស មួកស្លឹកត្នោតយក្ស សំបុក និងពងមាន់យក្ស ខ្មុកយក្ស អង្រុតយក្ស និងបំពង់ទឹកត្នោតយក្ស មានវត្ដមាន នឹងកំពុងរៀបចំដាក់បង្ហាញនៅក្នុងកម្មវិធីភូមិខ្ញុំនៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដហើយ។ គោលបំណងនៃអង្គរសង្រ្កាន្ត សូមបញ្ជាក់ជូនថា គោលបំណងធំមួយរបស់ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» គឺការជំរុញទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅឱ្យចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ដែលរយៈពេល១០ឆ្នាំចុងក្រោយនេះ ព្រឹត្តិការណ៍សង្រ្កាន្តនានា ត្រូវបានរៀបចំឡើងយ៉ាងផុលផុសនៅតាមបណ្តារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ រហូតដល់សង្រ្កាន្តតាមវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សាជាដើម។ បើទោះបីជា «អង្គរសង្រ្កាន្ត» មិនមានវត្តមានក្នុងពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ...